សង្ឃជាន់ខ្ពស់
ជាតំណែងមួយក្នុងបព្វជិតភាព។ បទគម្ពីរស្ដីអំពី « សង្ឃជាន់ខ្ពស់ » មានន័យពីរយ៉ាង គឺ ៖ ជាតំណែងក្នុងបព្វជិតភាពម៉ិលគីស្សាដែក និង (២) នៅក្រោមក្រឹត្យវិន័យលោកម៉ូសេ គឺជាអ្នកត្រួតត្រាលើបព្វជិតភាពអើរ៉ុន។
ន័យទីមួយ ស្ដីអំពីព្រះយេស៊ូវគ្រីស្ទជាសម្ដេចសង្ឃដ៏ធំ។ លោកអ័ដាម និងពួកអយ្យកោទាំងអស់ក៏ជាសង្ឃជាន់ខ្ពស់ដែរ។ សព្វថ្ងៃនេះ ពួកសង្ឃត្រួតត្រាបីនាក់ រួមធ្វើជាគណៈប្រធាននៃសាសនាចក្រ ហើយត្រួតត្រាលើអស់ទាំងពួកអ្នកកាន់បព្វជិតភាព និងលើសមាជិកក្នុងសាសនាចក្រ។ មានបុរសដែលសក្ដិសមថែមទៀត ត្រូវបានតែងតាំងឡើងជាពួកសង្ឃជាន់ខ្ពស់ តាមដែលសមនៅក្នុងសាសនាចក្រសព្វថ្ងៃនេះ។ ពួកសង្ឃជាន់ខ្ពស់អាចបានហៅ ញែកចេញ ហើយតែងតាំងជាពួកប៊ីស្សព (គ. និង ស. ៦៨:១៩; ១០៧:៦៩–៧១)។
ក្នុងន័យទីពីរ ក្រោមក្រឹត្យវិន័យលោកម៉ូសេ អ្នកត្រួតត្រាលើបព្វជិតភាពអើរ៉ុនហៅថា ជាសង្ឃជាន់ខ្ពស់។ តំណែងនេះគឺបានមកតាមពូជ ហើយផ្ដល់ដល់កូនច្បងក្នុងគ្រួសារអើរ៉ុន គឺអើរ៉ុនជាសង្ឃជាន់ខ្ពស់ទីមួយតាមរបៀបអើរ៉ុន (និក្ខ. ២៨; ២៩; លេវី. ៨; គ. និង ស. ៨៤:១៨)។