រដ្ឋាភិបាល សូមមើលផងរដ្ឋធម្មនុញ្ញ នៅពេលព្រះយេស៊ូវយាងមកវិញ នោះទ្រង់នឹងតាំងរដ្ឋាភិបាលនៃសេចក្ដីសុចរិត។ ការគ្រប់គ្រងនឹងនៅលើស្មារបស់ទ្រង់អេសាយ ៩:៦២ នីហ្វៃ ១៩:៦ ចូរថ្វាយរបស់សេសារទៅសេសារទៅម៉ាថាយ ២២:២១គ. និង ស. ៦៣:២៦ ចូរចុះចូលនឹងអំណាចខ្ពស់រ៉ូម ១៣:១ ចូរពោលពាក្យអធិស្ឋានឲ្យស្ដេច និងពួកនាម៉ឺនទាំងប៉ុន្មានផង១ ធីម៉ូ. ២:១–២ ចូរចុះចូលនឹងពួកនាម៉ឺន ហើយនិងពួកមានអំណាចទាំងអស់ ហើយព្រមទាំងស្ដាប់បង្គាប់តាមចៅក្រមទីតុស ៣:១ ចូរចុះចូលនឹងគ្រប់ទាំងច្បាប់នៃមនុស្សលោក ដោយយល់ដល់ព្រះអម្ចាស់១ ពេត្រុស ២:១៣–១៤ ព្រះយេស៊ូវគ្រីស្ទនឹងត្រឡប់ទៅជាអភិបាលដ៏ធំបំផុតនៃផែនដីវិវរ. ១១:១៥ ចូររើសបុរសសុចរិតឲ្យធ្វើជាស្ដេចអ្នកម៉ូសាយ ២៣:៨ ចូរធ្វើកិច្ចការរបស់អ្នក តាមសំឡេងរបស់ប្រជាជនម៉ូសាយ ២៩:២៦ ព្រះគ្រីស្ទទ្រង់នឹងធ្វើជាអ្នកត្រួតត្រារបស់អ្នកក្នុងកាលទ្រង់យាងមកគ. និង ស. ៤១:៤ អ្នកណាដែលកាន់តាមក្រឹត្យវិន័យទាំងឡាយនៃព្រះ នោះមិនត្រូវបំបាក់ក្រឹត្យវិន័យទាំងឡាយនៃដែនដីទេគ. និង ស. ៥៨:២១ កាលណាមនុស្សទុច្ចរិតគ្រប់គ្រង នោះប្រជាជនទួញសោកគ. និង ស. ៩៨:៩–១០ រដ្ឋាភិបាលទាំងឡាយត្រូវបានបង្កើតឡើងពីព្រះ សម្រាប់ផលប្រយោជន៍ដល់មនុស្សគ. និង ស. ១៣៤:១–៥ មនុស្សទាំងឡាយមានកាតព្វកិច្ចដើម្បីគាំទ្រ និងទ្រទ្រង់រដ្ឋាភិបាលគ. និង ស. ១៣៤:៥ យើងខ្ញុំជឿចំពោះការនៅក្រោមអំណាចស្ដេច ប្រធានាធិបតី អ្នកគ្រប់គ្រង និងចៅក្រមទាំងឡាយម. នៃ ស. ១:១២