ភីលេម៉ូន, សំបុត្រដល់
ជាគម្ពីរមួយនៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺបានដកយកមកពីសំបុត្រមួយច្បាប់ ដែលប៉ុលបានសរសេរ។ សំបុត្ររបស់ប៉ុលដល់ភីលេម៉ូន គឺជាសំបុត្រផ្ទាល់ខ្លួនអំពីអូនេស៊ីម ជាបាវបម្រើម្នាក់ ដែលបានប្លន់ភីលេម៉ូន ជាចៅហ្វាយរបស់ខ្លួន ហើយបានរត់ទៅក្រុងរ៉ូម។ ប៉ុលបាន ចាត់ឲ្យគាត់ទៅរកចៅហ្វាយរបស់ខ្លួននៅស្រុកកូល៉ុសវិញ គឺទៅជាមួយនឹងទីឃីកុស ជាអ្នកកាន់សំបុត្រប៉ុលទៅពួកកូល៉ុស។ ប៉ុលបានសូមឲ្យលោកអត់ទោសឲ្យអូនេស៊ីម ហើយឲ្យទទួលគាត់យកវិញទុកដូចជាបងប្អូនគ្រីស្ទាន។ ប៉ុលបានសរសេរសំបុត្រនេះ កាលលោក ជាប់គុកលើកទីមួយនៅក្រុងរ៉ូម។