អ័ហាប់
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ជាស្ដេចដ៏ទុច្ចរិតបំផុត ហើយមានអំណាចម្នាក់នៅស្រុកអ៊ីស្រាអែលខាងជើង។ ទ្រង់បានអភិសេកនឹងនាងយេសិបិល ជាបុត្រីនៃស្ដេចស្រុកស៊ីដូន គឺតាមនាងនេះហើយ ទើបមានការថ្វាយបង្គំព្រះបាល និងព្រះអាសថារ៉ូត នៅស្រុកអ៊ីស្រាអែល (១ ពង្សាវ. ១៦:២៩–៣៣; ២ ពង្សាវ. ៣:២) ហើយបានព្យាយាមកម្ចាត់ពួកព្យាការី និងការថ្វាយបង្គំព្រះយេហូវ៉ាចេញ (១ ពង្សាវ. ១៨:១៣)។