ជំនួយ​ការសិក្សា
ស្ថាន​បរមសុខ


ស្ថាន​បរមសុខ

ជា​ផ្នែក​នៃ​ស្ថាន​ឃុំ​ព្រលឹង​ដែល​ពួក​វិញ្ញាណ​សុចរិត ដែល​បាន​លាចាក​ពី​ជីវិត​នេះ​ទៅ​អាស្រ័យ​នៅ រង់ចាំ​ដំណើរ​រស់​ឡើង​វិញ​នៃ​រូប​កាយ។ គឺជា​ស្ថានភាព​នៃ​សុភមង្គល និង​សេចក្ដី​សុខសាន្ត។

ស្ថាន​បរមសុខ ក៏​បាន​ប្រើ​នៅ​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ឲ្យ​ន័យ​ដល់​ពិភព​នៃ​ពួក​វិញ្ញាណ (លូកា ២៣:៤៣) ជា​នគរ​សេឡេស្ទាល (២ កូរិន. ១២:៤), និង​ជា​ស្ថានភាព​ដ៏​រុងរឿង​នៃ​គ្រា​សហស្សវត្ស​របស់​ផែនដី (ម. នៃ ស. ១:១០)។