ជាកិច្ចព្រមព្រៀងមួយរវាងព្រះ និងមនុស្ស ប៉ុន្តែទាំងសងខាងមិនប្រព្រឹត្តក្នុងភាពស្មើគ្នានៅក្នុងកិច្ចព្រមព្រៀងនេះឡើយ។ ព្រះទ្រង់ផ្ដល់នូវលក្ខខណ្ឌសម្រាប់សេចក្ដីសញ្ញា ហើយមនុស្សយល់ព្រមធ្វើនូវអ្វីៗដែលទ្រង់បញ្ជាឲ្យគេធ្វើ។ រួចព្រះទ្រង់សន្យាដល់មនុស្សនូវព្រះពរនានាចំពោះការគោរពរបស់គេ។
គោលការណ៍ និងពិធីបរិសុទ្ធបានត្រូវទទួលដោយសេចក្ដីសញ្ញា។ សមាជិកក្នុងសាសនាចក្រណាដែលធ្វើសេចក្ដីសញ្ញាបែបនេះ គឺសន្យាថានឹងគោរពតាម ៖ ជាឧទាហរណ៍ សមាជិកធ្វើសេចក្ដីសញ្ញានឹងព្រះអម្ចាស់នៅគ្រាបុណ្យជ្រមុជទឹក ហើយធ្វើសេចក្ដីសញ្ញាទាំងនោះម្ដងទៀត ដោយសារការទទួលទានសាក្រាម៉ង់។ គេធ្វើសេចក្ដីសញ្ញាថែមទៀតនៅក្នុងព្រះវិហារ។ រាស្ត្រនៃព្រះអម្ចាស់ជារាស្ត្រក្នុងសេចក្ដីសញ្ញា ហើយបានព្រះពរយ៉ាងធំ នៅពេលពួកគេកាន់តាមសេចក្ដីសញ្ញារបស់គេ ដែលបានធ្វើនឹងព្រះអម្ចាស់។