ព្រះបាល
ជាព្រះអាទិត្យភេទបុរសមួយដែលគេថ្វាយបង្គំ ជាពិសេស នៅស្រុកភីនីស៊ី (១ ពង្សាវ. ១៦:៣១) តែបានថ្វាយបង្គំតាមរបៀបផ្សេងៗនៅតាមកន្លែងឯទៀតគឺ ៖ ដោយពួកម៉ូអាប់ ជាព្រះបាល-ពេអរ (ជនគ. ២៥:១–៣) នៅឯស៊ីគែម ជាព្រះបាល-បេរីត (ពួកចៅ. ៨:៣៣; ៩:៤) នៅឯអេក្រុន ជាព្រះបាល-សេប៊ូប (២ ពង្សាវ. ១:២)។ ព្រះបាលប្រហែលជាដូចគ្នានឹងព្រះបេល នៅបាប៊ីឡូន និង ព្រះសេអូស នៅក្រេក។ ពាក្យ បាល ថ្លែងប្រាប់ពីទំនាក់ទំនងរវាងចៅហ្វាយនឹងបាវបម្រើ។ តាមធម្មតា រូបតំណាងព្រះបាល គឺជាគោឈ្មោល។ ព្រះអាសថារ៉ូត ជាព្រះនាងដែលត្រូវថ្វាយជាមួយនឹងព្រះបាល។
ជួនកាល ពាក្យ បាល ផ្សំនឹងឈ្មោះ ឬពាក្យមួយទៀត ដើម្បីបង្ហាញការទាក់ទងនឹងព្រះបាល ដូចជាកន្លែងដែលគេថ្វាយបង្គំ ឬក៏មនុស្ស ដែលមានលក្ខណៈដូចព្រះបាល។ ក្រោយមកពីព្រោះពាក្យ បាល ទៅជាអាក្រក់ពេក នោះបានជាគេដាក់ពាក្យ បូសេត ជំនួសក្នុងឈ្មោះផ្សំទាំងនោះ។ បូសេត មានន័យថា « សេចក្ដីខ្មាស »។