ស្ថានសួគ៌
ពាក្យថា ស្ថានសួគ៌ មានន័យពីរយ៉ាងនៅក្នុងបទគម្ពីរ។ ទី ១ គឺជាកន្លែងដែលព្រះទ្រង់គង់នៅ ហើយជាទីលំនៅនៃពួកបរិសុទ្ធនៅអនាគត (លោកុ. ២៨:១២; ទំនុក. ១១:៤; ម៉ាថាយ ៦:៩)។ ទី ២ គឺជាលំហនៅជុំវិញផែនដី (លោកុ. ១:១, ១៧; និក្ខ. ២៤:១០)។ ស្ថានសួគ៌គឺច្បាស់ជាមិនមែនជា ស្ថានបរមសុខ ទេ គឺជាកន្លែងបណ្ដោះអាសន្នសម្រាប់វិញ្ញាណនៃពួកស្មោះត្រង់ ដែលបានរស់នៅ ហើយស្លាប់នៅលើផែនដីនេះ។ ព្រះយេស៊ូវទ្រង់បានយាងទៅឯស្ថានបរមសុខបន្ទាប់ពីទ្រង់បានសុគតនៅលើឈើឆ្កាង ប៉ុន្តែដល់ថ្ងៃទីបី នោះទ្រង់បានប្រាប់នាងម៉ារាថា ទ្រង់មិនទាន់បានយាងទៅឯព្រះវរបិតានៅឡើយទេ (លូកា ២៣:៣៩–៤៤; យ៉ូហាន ២០:១៧; គ. និង ស. ១៣៨:១១–៣៧)។