សិម
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសដ៏សុចរិតម្នាក់របស់លោកណូអេ ហើយតាមទំនៀមទម្លាប់មក គឺជាដូនតានៃប្រជាជនសិម ឬប្រជាជនសេម ព្រមទាំងពួកអារាប់ ពួកហេព្រើរ ពួកបាប៊ីឡូន ពួកស៊ីរី ពួកភីនីស៊ី និងពួកអាសស៊ើរ (លោកុ. ៥:២៩–៣២; ៦:១០; ៧:១៣; ៩:២៦; ១០:២១–៣២; ម៉ូសេ ៨:១២)។ នៅក្នុងវិវរណៈថ្ងៃចុងក្រោយ គេនិយាយដល់សិម ថាជា « សម្ដេចសង្ឃដ៏ធំ » (គ. និង ស. ១៣៨:៤១)។