ទុកចិត្ត សូមមើលផងទុកចិត្ត, សេចក្ដីទុកចិត្តសេចក្ដីជំនឿ គឺពឹងពាក់ ឬទុកចិត្តដល់អ្នកណាម្នាក់ ឬដល់អ្វីមួយ។ តាមការណ៍ខាងវិញ្ញាណ ទុកចិត្តមានរួមទាំងការពឹងពាក់ទៅលើព្រះ និងព្រះវិញ្ញាណទ្រង់។ ទោះបើទ្រង់សម្លាប់ខ្ញុំក៏ដោយ គង់តែខ្ញុំនឹងទុកចិត្តដល់ទ្រង់ដែរយ៉ូប ១៣:១៥ ចូរពឹងដល់ព្រះអម្ចាស់ឲ្យអស់អំពីចិត្តរបស់ឯងសុភា. ៣:៥ ព្រះទ្រង់ប្រោសពួកបម្រើទ្រង់ដែលទុកចិត្តដល់ទ្រង់ដានី. ៣:១៩–២៨ ទូលបង្គំនឹងទុកចិត្តដល់ព្រះអង្គជារៀងដរាប២ នីហ្វៃ ៤:៣៤ ចូរអរសប្បាយរីករាយ ហើយដាក់ទីទុកចិត្តរបស់អ្នកទៅលើព្រះចុះម៉ូសាយ ៧:១៩ នរណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ នោះនឹងបានលើកឡើង នៅថ្ងៃចុងក្រោយបង្អស់ម៉ូសាយ ២៣:២២ នរណាដែលនឹងដាក់ទីទុកចិត្តរបស់ខ្លួនទៅលើព្រះ នោះនឹងបានគាំទ្រក្នុងកាលគេមានការពិសោធន៍អាលម៉ា ៣៦:៣, ២៧ ចូរកុំទុកចិត្តទៅលើដៃនៃមនុស្សឡើយគ. និង ស. ១:១៩ ចូរដាក់ទីទុកចិត្តរបស់អ្នកទៅនឹងព្រះវិញ្ញាណនោះដែលនាំឲ្យធ្វើល្អគ. និង ស. ១១:១២ ចូរឲ្យគាត់ទុកចិត្តដល់យើង ហើយគាត់នឹងមិនត្រូវបានធ្វើឲ្យខ្មាសឡើយ គ. និង ស. ៨៤:១១៦