ពួកសាសន៍លេមិន
ជាប្រជាជនមួយក្រុមនៅក្នុងព្រះគម្ពីរមរមន ពួកគេជាច្រើនត្រូវជាពូជពង្សលេមិន ដែលជាកូនប្រុសច្បងបង្អស់របស់លីហៃ។ គេគិតថា នីហ្វៃ និងពូជពង្សលោកបានធ្វើខុសនឹងពួកគេ (ម៉ូសាយ ១០:១១–១៧)។ ម្ល៉ោះហើយ ពួកគេបានបះបោរទាស់នឹងពួកសាសន៍នីហ្វៃ ហើយតែងតែមិនទទួលស្គាល់នូវការបង្រៀនទាំងឡាយអំពីដំណឹងល្អ។ ប៉ុន្តែក្រោយពីកំណើតព្រះយេស៊ូវគ្រីស្ទបន្តិចមក នោះពួកសាសន៍លេមិនបានទទួលដំណឹងល្អ ហើយបានទៅជាសុចរិតជាងពួកសាសន៍នីហ្វៃទៅទៀត (ហេលេ. ៦:៣៤–៣៦)។ ២០០ ឆ្នាំ ក្រោយពីព្រះគ្រីស្ទបានយាងមកឯទ្វីបអាមេរិក នោះទាំងពួកសាសន៍លេមិន និងពួកសាសន៍នីហ្វៃបានក្លាយទៅជាមនុស្សទុច្ចរិត ហើយបានធ្វើសង្គ្រាមទាស់នឹងគ្នាទៅវិញទៅមក។ ប្រមាណជាឆ្នាំ ៤០០ គ.ស. នោះពួកសាសន៍លេមិនបានបំផ្លាញសាសន៍នីហ្វៃចោលអស់រលីង។