ជំនួយ​ការសិក្សា
របាក្សត្រ


របាក្សត្រ

ជា​គម្ពីរ​ពីរ​ក្បាល​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់។ គម្ពីរ​ទាំង​នេះ​ប្រាប់​នូវ​ប្រវត្តិ​ដ៏​ខ្លីៗ​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ចាប់​តាំង​ពី​ការ​បង្ក​បង្កើត​មក​ដល់​ក្រឹត្យ​នៃ​ស្ដេច​ស៊ីរូស ដែល​អនុញ្ញាត​ឲ្យ​ពួក​សាសន៍​យូដា​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។

របាក្សត្រ​ទី១ 

ជំពូក​ទី ១–៩ ចុះ​នូវ​ពង្សាវតារ​ចាប់​ពី​លោក​អ័ដាម​ទៅ​ដល់​ស្ដេច​សូល។ ជំពូក​ទី ១០ កត់​អំពី​ការ​សុគត​នៃ​ស្ដេច​សូល។ ជំ​ពួក​ទី ១១–២២ រាប់​រៀប​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​រាជ្យ​នៃ​ស្ដេច​ដាវីឌ។ ជំពូក​ទី ២៣–២៧ អធិប្បាយ​ប្រាប់​ពី​សាឡូម៉ូន​បាន​ត្រូវ​តាំង​ឡើង​ជា​ស្ដេច ហើយ​ពួក​លេវី​បាន​ចាត់​ឲ្យ​មាន​របៀបរៀបរយ។ ជំពូក​ទី ២៨ អធិប្បាយ​ប្រាប់​ពី​ស្ដេច​ដាវីឌ បញ្ជា​សាឡូម៉ូន​ឲ្យ​សង់​វិហារ​មួយ។ ជំពូក​ទី ២៩ កត់​អំពី​ការ​សុគត​នៃ​ស្ដេច​ដាវីឌ។

របាក្សត្រ​ទី ២ 

ជំពូក​ទី ១–៩ រៀបរាប់​អំពី​ព្រឹត្តិការណ៍​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​រាជ្យ​នៃ​ស្ដេច​សាឡូម៉ូន។ ជំពូក​ទី ១០–១២ ប្រាប់​អំពី​រាជ្យ​នៃ​រេហូបោម ជា​បុត្រ​របស់​សាឡូម៉ូន នៅ​ពេល​ដែល​សហ​នគរ​អ៊ីស្រាអែល បាន​បែក​ចេញ​ជា​នគរ​ខាង​ជើង និង​នគរ​ខាង​ត្បូង។ ជំពូក​ទី ១៣–៣៦ អធិប្បាយ​ប្រាប់​ពី​រាជ្យ​នៃ​ស្ដេច​ជា​ច្រើន រហូត​ដល់​ការ​ចាប់​យក​នគរ​យូដា ដោយ​ស្ដេច​នេប៊ូក្នេសា។ គម្ពីរ​នេះ​ចប់​នឹង​ក្រឹត្យ​នៃ​ស្ដេច​ស៊ីរូស ដែល​ថា​កូន​ចៅ​នៃ​សាសន៍​យូដា​ដែល​ជាប់​ឃុំឃាំង​អាច​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ។