ជំនួយ​ការសិក្សា
កូល៉ុស, សំបុត្រ​ដល់​ពួក


កូល៉ុស, សំបុត្រ​ដល់​ពួក

ជា​គម្ពីរ​មួយ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ មុនដំបូង គឺជា​សំបុត្រ​មួយ​ច្បាប់​ដែល​សាវក​ប៉ុល បាន​សរសេរ​ដល់​ពួក​កូល៉ុស ក្រោយ​ពី​លោក អេ​ប៉ា​ប្រាស ជា​អ្នក​ផ្សាយដំណឹង​ល្អ​នៃ​សាសនាចក្រ​នៅ​កូល៉ុស បាន​មក​ជួប​នឹង​លោក (កូល៉ុស ១:៧–៨)។ អេ​ប៉ា​ប្រាស​ប្រាប់​ប៉ុល​ថា ពួក​កូល៉ុស កំពុងតែ​ធ្លាក់​ទៅ​ក្នុង​កំហុស​ដ៏​ធ្ងន់ — គេ​គិត​ថា​ខ្លួន​គេ​គ្រាន់បើ​ជាង​មនុស្ស​ឯ​ទៀត ពី​ព្រោះ​គេ​កាន់​តាម​ពិធី​បរិសុទ្ធ​ខាង​ក្រៅ​ខ្លះៗ​យ៉ាង​ប្រយ័ត្នប្រយែង (កូល៉ុស ២:១៦) គឺ​ដោយ​អត់​នូវ​សេចក្ដី​ប្រាថ្នា​ខាង​សាច់ឈាម​ខ្លះ ហើយ​ថ្វាយ​បង្គំ​ពួក​ទេវតា (កូល៉ុស ២:១៨)។ អំពើ​ទាំង​នេះ ធ្វើ​ឲ្យ​ពួក​កូល៉ុស គិត​ថា​ខ្លួន​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ។ គេ​ក៏​គិត​ថា គេ​យល់​នូវ​ការ​អាថ៌កំបាំង​នៃ​សាកលលោក ជាង​សមាជិក​ដទៃ​ទៀត​ក្នុង​សាសនាចក្រ។ នៅ​ក្នុង​សំបុត្រ​លោក នោះ​ប៉ុល​បាន​កែតម្រូវ​គេ​ដោយ​បង្រៀន​គេ​ថា សេចក្ដី​ប្រោស​លោះ​បាន​មក​តាម​រយៈ​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ ហើយ​ពួក​យើង​ត្រូវ​មាន​ប្រាជ្ញា​វាងវៃ ហើយ​បម្រើ​ទ្រង់។

ជំពូក​ទ ១ គឺជា​ការ​សួរសុខទុក្ខ​របស់​ប៉ុល​ដល់​ពួក​កូល៉ុស។ ជំ​ពួក​ទី ២–៣ ស្ដី​អំពី​គោល​លទ្ធិ ហើយ​មាន​ពាក្យ​សម្ដែង​ខ្លះ អំពី​ព្រះ​គ្រីស្ទ​ថា ជា​ព្រះ​ដ៏​ប្រោស​លោះ ការ​អន្តរាយ​នៃ​ការ​ថ្វាយ​បង្គំ​ក្លែងក្លាយ ហើយ​និង​សារៈសំខាន់​អំពី​ដំណើរ​រស់​ឡើង​វិញ។ ជំពូក​ទី ៤ បង្រៀន​ថា ពួក​បរិសុទ្ធ​ត្រូវ​មាន​ប្រាជ្ញា​វាងវៃ​គ្រប់​ជំពូក។