ចិត្តឧស្សាហ៍ ជាសេចក្ដីខិតខំយ៉ាងនឹងន និងយ៉ាងខ្លាំងក្លា ជាវិសេស នៅក្នុងការបម្រើព្រះអម្ចាស់ និងគោរពតាមព្រះបន្ទូលរបស់ទ្រង់។ ចូរប្រុងស្ដាប់តាមយើងឲ្យអស់ពីចិត្តចុះអេសាយ ៥៥:២ ព្រះទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលព្យាយាមស្វែងរកទ្រង់ហេព្រើរ ១១:៦ ចូរឲ្យមានសេចក្ដីឧស្សាហ៍គ្រប់យ៉ាង គឺបន្ថែមតម្រិះទៅសេចក្ដីជំនឿរបស់អ្នក២ ពេត្រុស ១:៥ ចូរបង្រៀនព្រះបន្ទូលនៃព្រះឲ្យអស់ពីសេចក្ដីព្យាយាមយ៉ាកុប (ព.ម) ១:១៩ ពួកគេបានពិចារណាមើលបទព្រះគម្ពីរយ៉ាងព្យាយាមអាលម៉ា ១៧:២ ពួកគេធ្វើការព្យាយាមគ្រប់យ៉ាង ដើម្បីកាន់តាមព្រះបញ្ញត្តិទាំងឡាយ៣ នីហ្វៃ ៦:១៤ ចូរយើងព្យាយាមធ្វើការដោយខិតខំមរ៉ូណៃ ៩:៦ ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អគ. និង ស. ៥៨:២៧ ចូរកុំខ្ជិលច្រអូសឡើយ ប៉ុន្តែធ្វើការដោយកម្លាំងរបស់អ្នកចុះគ. និង ស. ៧៥:៣ ចូរព្យាយាមស្ដាប់តាមព្រះបន្ទូលទាំងឡាយ អំពីជីវិតដ៏នៅអស់កល្បជានិច្ចគ. និង ស. ៨៤:៤៣ ចូរឲ្យមនុស្សគ្រប់រូបរៀនពីភារកិច្ចរបស់ខ្លួន ហើយឲ្យប្រតិបត្តិដោយសេចក្ដីឧស្សាហ៍គ្រប់ជំពូកគ. និង ស. ១០៧:៩៩