អេស៊ើរ
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសរបស់យ៉ាកុប និងនាងស៊ីល ជាបាវស្រីនាងលេអា (លោកុ. ៣០:១២–១៣)។
ពូជអំបូររបស់អេស៊ើរ
យ៉ាកុបបានឲ្យពរដល់អេស៊ើរ (លោកុ. ៤៩:២០) ហើយលោកម៉ូសេបានឲ្យពរដល់ពួកពូជពង្សអេស៊ើរ (ចោទិ. ៣៣:១, ២៤–២៩)។ ពួកពូជពង្សទាំងនេះត្រូវបានហៅថា « មនុស្សខ្លាំងពូកែ ហើយមានចិត្តក្លាហាន » (១ របា. ៧:៤០)។