វាយផ្ចាល, ការវាយផ្ចាល សូមមើលផងទំនាស់, សេចក្ដីទំនាស់ ជាការតម្រង់ ឬការប្រៀនប្រដៅដោយឡែក ឬជាក្រុម ដើម្បីជួយពួកគេឲ្យបានល្អឡើង ឬឲ្យត្រឡប់ទៅជាខ្លាំងពូកែឡើង។ កុំមើលងាយសេចក្ដីវាយផ្ចាលរបស់ព្រះដ៏មានព្រះចេស្ដាបំផុតឡើយយ៉ូប ៥:១៧សុភា. ៣:១១ ឱព្រះអម្ចាស់អើយ មានពរ ហើយ មនុស្សណាដែលទ្រង់វាយផ្ចាលទំនុក. ៩៤:១២ គ្រប់ទាំងបទគម្ពីរបានប្រគល់ឲ្យមានការសាក្រាម៉ង់ឲ្យដឹងខ្លួន ឲ្យមានការប្រដៅតម្រង់២ ធីម៉ូ. ៣:១៦ ព្រះអម្ចាស់ទ្រង់វាយផ្ចាលដល់អ្នកណាដែលទ្រង់ស្រឡាញ់ហេព្រើរ ១២:៥–១១ ព្រះអម្ចាស់ទ្រង់យល់ឃើញថាសមនឹងប្រដៅរាស្ត្រទ្រង់ម៉ូសាយ ២៣:២១–២២ លើកលែងតែព្រះអម្ចាស់ ទ្រង់វាយផ្ចាលរាស្ត្រទ្រង់ នោះពួកគេនឹងមិននឹកឃើញទ្រង់ឡើយហេលេ. ១២:៣ ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលនឹងបងប្រុសរបស់យ៉ារេឌ ហើយបានវាយផ្ចាលបន្ទោស លោកអេធើរ ២:១៤ ពួកគេអាចបានទទួលការវាយផ្ចាល ដើម្បីឲ្យពួកគេអាចបានប្រែចិត្តគ. និង ស. ១:២៧ អ្នកណាដែលយើងស្រឡាញ់ នោះយើងវាយផ្ចាល ដើម្បីឲ្យអំពើបាបទាំងឡាយរបស់ពួកគេ អាចបានអត់ទោសគ. និង ស. ៩៥:១ អស់អ្នកណាដែលមិនព្រមទ្រាំទ្រក្នុងសេចក្ដីវាយផ្ចាល នោះមិនអាចញែកចេញជាបរិសុទ្ធបានឡើយគ. និង ស. ១០១:២–៥ រាស្ត្រយើងត្រូវតែបានវាយផ្ចាល រហូតដល់ពួកគេចេះគោរពតាមគ. និង ស. ១០៥:៦ អ្នកណាដែលមិនទ្រាំការវាយផ្ចាល នោះមិនសំណំនឹងនគររបស់យើងឡើយគ. និង ស. ១៣៦:៣១