ជំនួយ​ការសិក្សា
ឡុត


ឡុត

នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ គឺជា​កូន​ប្រុស​របស់​ហា​រ៉ា​ន ហើយ​ជា​ក្មួយ​របស់​អ័ប្រាហាំ (លោកុ. ១១:២៧, ៣១; អ័ប្រា. ២:៤)។ ហា​រ៉ា​ន​ស្លាប់ ពី​ព្រោះ​មក​ពី​មាន​អំណត់​អត់​នៅ​ក្រុង​អ៊ើរ (អ័ប្រា. ២:១)។ ឡុត​បាន​ចេញ​ពី​ក្រុង​អ៊ើរ​ទៅ​ជាមួយ​នឹង​អ័ប្រាហាំ និង​នាង​សារ៉ា ហើយ​បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​ពួក​គេ​ទៅ​ស្រុក​កាណាន (លោកុ. ១២:៤–៥)។ ឡុត​បាន​សម្រេច​ចិត្ត​នឹង​អាស្រ័យ​នៅ​ក្រុង​សូដុំម។ ព្រះ​អម្ចាស់ ទ្រង់​បាន​ចាត់​សារ​ទូត​ឲ្យ​ទៅ​ប្រាប់​ឡុត​ឲ្យ​រត់​ចេញ​ពី​ក្រុង​សូដុំម មុន​នឹង​ព្រះ​អម្ចាស់​ទ្រង់​បំផ្លាញ​ទី​ក្រុង​នោះ​ចោល ពី​ព្រោះ​មក​ពី​អំពើ​អាក្រក់​នៃ​ប្រជាជន (លោកុ. ១៣:៨–១៣; ១៩:១, ១៣, ១៥); ប៉ុន្តែ​ប្រពន្ធ​ឡុត​បាន​ងាក​បែរ​ទៅ​មើល​ការ​បំផ្លាញ ហើយ​បាន​ក្លាយ​ទៅ​ជា​បង្គោល​អំបិល​ទៅ (លោកុ. ១៩:២៦)។ ព្រះ​គម្ពីរ​សញ្ញា​ថ្មី​មាន​នូវ​សេចក្ដី​យោង​អំពី​ឡុត (លូកា ១៧:២៩; ២ ពេត្រុស ២:៦–៧)។ ជីវិត​លោក​បន្ទាប់​ពី​បាន​បែក​ចេញ​ពី​អ័ប្រាហាំ ត្រូវ​បាន​រៀបរាប់​ប្រាប់​នៅ​ក្នុង​គម្ពីរ​លោកុប្បត្តិ ១៣ ១៤ និង ១៩