ភ្នំស៊ីណាយ
ជាភ្នំមួយនៅលើជ្រោយស៊ីណាយ នៅក្បែរកន្លែងដែលលោកម៉ូសេ និងពួកសាសន៍អ៊ីស្រាអែលបានបោះជំរំ ក្រោយពីបានចេញពីស្រុកអេស៊ីព្ទ។ ភ្នំនេះក៏មានគេហៅថា ភ្នំហូរែប (និក្ខ. ៣:១)។ នៅទីនេះហើយដែលព្រះទ្រង់បានប្រទានក្រឹត្យវិន័យទ្រង់ដល់លោកម៉ូសេ សម្រាប់វង្សអ៊ីស្រាអែល នៅទីនេះក៏គេបានដំឡើងរោងឧបោសថដែរ (និក្ខ. ១៩:២; ២០:១៨; ២៤:១២; ៣២:១៥)។