គឺមកពីពាក្យក្រេក មានន័យថា « ជ្រលក់ » ឬ « ពន្លិច »។ បុណ្យជ្រមុជទឹកដោយការពន្លិច ធ្វើដោយអ្នកណាមួយ ដែលមានសិទ្ធិអំណាច គឺជាពិធីបរិសុទ្ធទីមួយនៃដំណឹងល្អ ហើយជាពិធីចាំបាច់មួយ សម្រាប់ចូលជាសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។ មុនពិធីនេះ គឺសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត។ បន្ទាប់មក គឺការទទួលអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ ទើបបានសម្រេច (២ នីហ្វៃ ៣១:១៣–១៤)។ បុណ្យជ្រមុជដោយទឹក និងដោយព្រះវិញ្ញាណ គឺជាពិធីចាំបាច់ មុនជនណាមួយអាចបានចូលក្នុងនគរសេឡេស្ទាល។ លោកអ័ដាម គឺជាមនុស្សទីមួយ ដែលបានទទួលបុណ្យជ្រមុជទឹក (ម៉ូសេ ៦:៦៤–៦៥)។ ព្រះយេស៊ូវក៏បានទទួលបុណ្យជ្រមុជទឹកដែរ ដើម្បីបំពេញគ្រប់ទាំងសេចក្ដីសុចរិត ហើយដើម្បីបង្ហាញផ្លូវដល់មនុស្សលោកទាំងអស់ (ម៉ាថាយ ៣:១៣–១៧; ២ នីហ្វៃ ៣១:៥–១២)។
ពីព្រោះមនុស្សគ្រប់រូបនៅលើផែនដី មិនមានឱកាសនឹងទទួលដំណឹងល្អកាលនៅក្នុងជីវិតនេះទេ នោះទើបព្រះអម្ចាស់ទ្រង់បានអនុញ្ញាតឲ្យមានបុណ្យជ្រមុជទឹកដែលប្រព្រឹត្តឡើងដោយអ្នកជំនួសមនុស្សស្លាប់។ ហេតុដូច្នេះហើយ អស់អ្នកណាដែលទទួលដំណឹងល្អនៅស្ថានវិញ្ញាណ នោះគេអាចនឹងចូលក្នុងនគរព្រះបាន។
បុណ្យជ្រមុជទឹកដោយការពន្លិច
បុណ្យជ្រមុជទឹកសម្រាប់ការផ្ដាច់បាប
ការតម្រូវការទាំងឡាយសម្រាប់បុណ្យជ្រមុជទឹក
សេចក្ដីសញ្ញាទាំងឡាយដែលបានធ្វើតាមរយៈបុណ្យជ្រមុជទឹក
បុណ្យជ្រមុជទឹកជំនួសមនុស្សស្លាប់
បុណ្យជ្រមុជទឹកមិនមែនសម្រាប់ទារកទេ