ណូអេ, អយ្យកោក្នុងព្រះគម្ពីរប៊ីប
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនប្រុសរបស់ឡាមេក ហើយជាអយ្យកោទី១០ មកពីលោកអ័ដាម (លោកុ. ៥:២៩–៣២)។ លោកបានធ្វើបន្ទាល់អំពីព្រះគ្រីស្ទ ហើយបានផ្សាយពីការប្រែចិត្ត ដល់តំណមនុស្សទុច្ចរិត។ កាលប្រជាជនមិនទទួលពាក្យរបស់លោក នោះព្រះទ្រង់បញ្ជាឲ្យលោកសង់ទូកធំមួយ ដើម្បីធ្វើជាទីអាស្រ័យដល់គ្រួសារលោក និងដល់អស់ទាំងសត្វគ្រប់ប្រភេទ កាលផែនដីត្រូវទឹកលិចដើម្បីបំផ្លាញពួកទុច្ចរិតចោល (លោកុ. ៦:១៣–២២; ម៉ូសេ ៨:១៦–៣០)។ ព្យាការីយ៉ូសែប ស៊្មីធ បានបង្រៀនថា ណូអេ គឺជាទេវតាកាព្រីយ៉ែល ហើយឈរបន្ទាប់ពីលោកអ័ដាម ក្នុងការកាន់កូនសោទាំងឡាយនៃសេចក្ដីសង្គ្រោះ។