ជាពិភពដែលយើងរស់នៅ គឺព្រះបានបង្កើតដោយព្រះយេស៊ូវគ្រីស្ទ ដើម្បីទុកឲ្យមនុស្សប្រើនៅគ្រាពិសោធន៍ខាងសាច់ឈាមរបស់គេ។ អនាគតចុងក្រោយបង្អស់នៃផែនដី គឺឲ្យបានសិរីល្អ ហើយថ្កើងថ្កានឡើង (គ. និង ស. ៧៧:១–២; ១៣០:៨–៩)។ ផែនដីនឹងបាន ក្លាយទៅជាកេរមរតកដ៏នៅអស់កល្បជានិច្ច ដល់ពួកអ្នកដែលបានរស់នៅសំណំនឹងសិរីល្អខាងសេឡេស្ទាល (គ. និង ស. ៨៨:១៤–២៦)។ ពួកគេនឹងមានសេចក្ដីអំណរចំពោះវត្តមាននៃព្រះវរបិតា និងព្រះរាជបុត្រា (គ. និង ស. ៧៦:៦២)។
ប្រធានបទនានា គឺសរសេរជាអក្សរធំ។
មានអត្ថន័យខ្លីៗ អំពីប្រធានបទនីមួយៗ។
ប្រធានបទខ្លះៗ មានប្រធានបទរង។ ប្រធានបទរងនោះសរសេរជាអក្សរផ្ដេក។
សេចក្ដីយោងខាងបទព្រះគម្ពីរដែលទាក់ទងនឹងគ្នា នោះដាក់នៅក្នុងវង់ក្រចក។
ជួនកាល ព័ត៌មានស្ដីអំពីមុខប្រធានមួយ ពុំមាននៅក្រោមប្រធានបទដែលអ្នកមើលនោះទេ។ ពាក្យផ្ដេកសូមមើល ប្រាប់អ្នកឲ្យ មើលប្រធានបទដែលមានព័ត៌មាននោះ។
ជួនកាល ប្រធានបទផ្សេងទៀតនៅក្នុងសេចក្ដីណែនាំ មានព័ត៌មានដែលទាក់ទងទៅនឹងប្រធានបទដែលអ្នកកំពុងសិក្សា។ ពាក្យផ្ដេកសូមមើលផង ប្រាប់អ្នកឲ្យមើលប្រធានបទទាំងឡាយនេះដែលទាក់ទង់នឹងគ្នាដែរ។
សេចក្ដីយោងនានាខាងបទព្រះគម្ពីរ ដែលជួយអ្នកឲ្យយល់អត្ថន័យ នោះមាននៅក្នុងវង់ក្រចក។
នៅពីមុខសេចក្ដីយោងខាងបទព្រះគម្ពីរនីមួយៗមានពាក្យស្រង់ពីបទព្រះគម្ពីរ ឬពាក្យសង្ខេបខ្លីៗអំពីបទព្រះគម្ពីរនោះ។
ពាក្យផ្ដេក សូមមើល (ឬ សូមមើលផង) តទៅដោយរជ្ជុសញ្ញា (-) ប្រាប់អ្នកថាព័ត៌មាននោះរកឃើញក្នុងប្រធានបទរង (« ចុងបំផុតផែនដី ») នៃប្រធានបទធំ (« ពិភពលោក »)។