បម្រើ, ការបម្រើ សូមមើលផងសុខុមាលភាពស្រឡាញ់, សេចក្ដីស្រឡាញ់ ជាការថែរក្សា ឬការងារដែលធ្វើដើម្បីប្រយោជន៍ដល់ព្រះ និងដល់អ្នកឯទៀត។ នៅពេលយើងបម្រើអ្នកដទៃ យើងក៏បម្រើព្រះដែរ។ ចូរឯងរាល់គ្នារើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះយ៉ូស្វេ ២៤:១៥ ជាដរាបណាដែលអ្នករាល់គ្នា បានធ្វើការទាំងនោះដល់អ្នកតូចបំផុតក្នុងពួកទាំងនេះ នោះឈ្មោះថាបានធ្វើដល់យើងដែរម៉ាថាយ ២៥:៣៥–៤៥ ចូរថ្វាយរូបកាយទុកជាយញ្ញបូជារស់ ជាការគោរពនៃអ្នករាល់គ្នារ៉ូម ១២:១ ត្រូវឲ្យបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់កាឡាទី ៥:១៣ ត្រូវចំណាយជីវិតរបស់ខ្លួនក្នុងការបម្រើដល់ព្រះរបស់កូន២ នីហ្វៃ ២:៣ កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះគឺអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះម៉ូសាយ ២:១៧ អស់អ្នកណាដែលយកបានដែនដីសន្យា នោះត្រូវបម្រើព្រះ បើពុំនោះទេ ពួកគេនឹងត្រូវបោសចោលអេធើរ ២:៨–១២ អស់អ្នកណាដែលចាប់ផ្ដើមធ្វើការបម្រើព្រះអើយ នោះត្រូវបម្រើទ្រង់ឲ្យអស់ពីចិត្តគ. និង ស. ៤:២ ព្រះអម្ចាស់ទ្រង់បានប្រទានព្រះបញ្ញត្តិទាំងឡាយ ដើម្បីឲ្យមនុស្សលោកស្រឡាញ់ ហើយបម្រើទ្រង់គ. និង ស. ២០:១៨–១៩ ដោយនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកត្រូវបម្រើព្រះគ. និង ស. ៥៩:៥ យើងជាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងឲ្យកិត្តិយសដល់អស់អ្នកណាដែលបម្រើយើងគ. និង ស. ៧៦:៥ ចូរថ្វាយបង្គំដល់ព្រះ ព្រោះអ្នកត្រូវបម្រើទ្រង់តែមួយព្រះអង្គប៉ុណ្ណោះម៉ូសេ ១:១៥