សេផានា
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានរស់នៅរជ្ជកាលយ៉ូសៀស (៦៣៩–៦០៨ ម.គ.ស.)។
គម្ពីរសេផានា
ជំពូកទី ១ និយាយអំពីថ្ងៃមួយដែលនឹងមកដល់ ដែលនឹងបានពោរពេញទៅដោយសេចក្ដីខ្ញាល់ និងទុក្ខកង្វល់។ ជំពូកទី ២ ទូន្មានឲ្យបណ្ដាជនអ៊ីស្រាអែលស្វែងរកសេចក្ដីសុចរិត និងភាពស្លូតបូត។ ជំពូកទី ៣ ប្រាប់អំពីការយាងមកលើកទីពីរ នៅពេលសាសន៍ទាំងអស់នឹងប្រមូលគ្នាទៅច្បាំង។ ប៉ុន្តែព្រះអម្ចាស់នឹងសោយរាជ្យនៅកណ្ដាលពួកគេ។