ជាច្បាប់ខាងសុខភាព ដែលព្រះអម្ចាស់ទ្រង់បានបើកសម្ដែងប្រាប់ សម្រាប់ប្រយោជន៍ខាងសាច់ឈាម ព្រមទាំងខាងវិញ្ញាណដល់ពួកបរិសុទ្ធ (គ. និង ស. ៨៩)។ ច្បាប់នេះបានស្គាល់ទូទៅជាពាក្យសំដីនៃប្រាជ្ញាវាងវៃ។ ព្រះអម្ចាស់បានបង្រៀនពួកអ្នកដែលដើរតាម ទ្រង់ជានិច្ច អំពីគោលការណ៍ខាងសុខភាព។ ព្រះអម្ចាស់ទ្រង់បានបើកសម្ដែងប្រាប់យ៉ូសែប ស៊្មីធអំពីអាហារណាដែលត្រូវបរិភោគ និងអាហារណាដែលមិនត្រូវបរិភោគ ព្រមទាំងពាក្យសន្យាចំពោះព្រះពរទាំងឡាយ ទាំងខាងសាច់ឈាម និងខាងវិញ្ញាណចំពោះការគោរពតាមពាក្យសំដីនៃប្រាជ្ញាវាងវៃ។