បេត-អែល
ជាភាសាហេព្រើរ មានន័យថា « ព្រះដំណាក់នៃព្រះ » ហើយជាកន្លែងមួយដ៏ពិសិដ្ឋបំផុតនៅអ៊ីស្រាអែល។ មានចម្ងាយប្រហែលជា ១៦ គ.ម. ខាងជើងក្រុងយេរូសាឡិម។ នៅទីនេះហើយដែលលោកអ័ប្រាហាំបានសាងអាសនារបស់លោក កាលលោកមកដល់ស្រុកកាណានមុនដំបូង (លោកុ. ១២:៨; ១៣:៣)។ នៅទីនេះហើយដែលយ៉ាកុបបានឃើញក្នុងការនិមិត្ត នូវជណ្ដើរទល់នឹងមេឃ (លោកុ. ២៨:១០–១៩)។ ទីនេះក៏ជាកន្លែងបរិសុទ្ធមួយ នៅសម័យលោកសាំយូអែលដែរ (១ សាំយូ. ៧:១៦; ១០:៣)។