សានហេទ្រិន
ជាព្រឹទ្ធសភាសាសន៍យូដា ហើយជាតុលាការដ៏ខ្ពស់របស់សាសន៍យូដា ផ្នែកខាងរដ្ឋការ និងខាងសាសនា។ ក្រុមជំនុំសានហេទ្រិន មានសមាជិក ៧១ នាក់ ដែលជម្រើសចេញពីចំណោមពួកសង្ឃជាន់ខ្ពស់ ពួកអាចារ្យ និងពួកអែលឌើរ។ នៅក្នុងព្រះគម្ពីរ ជួនកាលគេហៅ ក្រុមជំនុំនេះថា ក្រុមប្រឹក្សា (ម៉ាថាយ ២៦:៥៩; ម៉ាកុស ១៤:៥៥; កិច្ចការ ៥:៣៤)។