ជំនួយ​ការសិក្សា
យេរូសាឡិម


យេរូសាឡិម

ជាទី​ក្រុង​មួយ​នៅ​ស្រុក​អ៊ីស្រាអែល​សព្វ​ថ្ងៃ​នេះ។ គឺជា​ទី​ក្រុង​ដ៏​វិសេស​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិ​គម្ពីរ​ប៊ីប។ ជា​កន្លែង​ដ៏​ពិសិដ្ឋ​បំផុត​ខ្លះ​ចំពោះ​ពួក​គ្រីស្ទាន ពួក​យូដា និង​ពួក​ឥស្លាម គឺ​នៅ​ទី​ក្រុង​នេះ​ហើយ ដែល​ពួក​អ្នក​ជឿ​ដ៏​ស្មោះត្រង់​ជា​ច្រើន​មក​លេង​ជា​ទៀងទាត់។ ក្រុង​យេរូសាឡិម​តែងតែ​បាន​ពោល​ថា​ជាទី​ក្រុង​បរិសុទ្ធ។

នៅ​គ្រា​មួយ​បាន​ស្គាល់​ថា សាឡិម (លោកុ. ១៤:១៨; ទំនុក. ៧៦:២), យេរូសាឡិម គឺជា​ទី​ក្រុង​យេប៊ូស រហូត​ដល់​ដាវីឌ​ចាប់​យក​បាន (យ៉ូស្វេ ១០:១; ១៥:៨; ២ សាំយូ. ៥:៦–៧), ក៏​បាន​តាំង​ធ្វើ​ជា​រាជធានី​របស់​ទ្រង់។ រហូត​ដល់​ពេល​នោះ គឺ​ធ្លាប់​ប្រើ​ជា​បន្ទាយ​ភ្នំ គឺ​ប្រមាណ​ជា ៨០០ ម. ខ្ពស់​ជាង​ផ្ទៃ​សមុទ្រ។ ក្រុង​យេរូសាឡិម​ព័ទ្ធជុំវិញ​ដោយ​ច្រក​ភ្នំ​ដ៏​ខ្ពស់​នៅ​គ្រប់​ទិស លើក​លែងតែ​ទិស​ខាង​ជើង។

នៅ​ក្នុង​រាជ្យ​ស្ដេច​ដាវីឌ​នៅ​ក្រុង​យេរូសាឡិម នោះ​ទ្រង់​សំណាក់​នៅ​ក្នុង​វាំង​ធ្វើ​ពី​ឈើ។ ប៉ុន្តែ​នៅ​ក្នុង​រាជ្យ​សាឡូម៉ូន នោះ​ប្រជាជន​បាន​ធ្វើ​អ្វីៗ​ជា​ច្រើន ដើម្បី​ស្អាង​ទី​ក្រុង​បាន​ល្អ គឺ​មាន​ទាំង​ការ​សាង​វាំង​ស្ដេច និង​ព្រះ​វិហារ។

បន្ទាប់​ពី​នគរ​អ៊ីស្រាអែល និង​នគរ​យូដា​បាន​បែក​ចេញ នោះ​ក្រុង​យេរូសាឡិម​នៅ​ជា​រាជធានី​របស់​ស្រុក​យូដា។ គឺ​តែងតែ​បាន​វាយ​ដោយ​ពួក​ពល​ទ័ព​លុកលុយ (១ ពង្សាវ. ១៤:២៥; ២ ពង្សាវ. ១៤:១៣; ១៦:៥; ១៨–១៩; ២៤:១០; ២៥)។ នៅ​ក្រោម​ស្ដេច ហេសេគា នោះ​ក្រុង​យេរូសាឡិម​បាន​ក្លាយ​ទៅ​មជ្ឈមណ្ឌល​នៃ​ការ​ថ្វាយ​បង្គំ​ខាង​សាសនា ប៉ុន្តែ​ភាគ​ខ្លះ​ត្រូវ​បាន​បំផ្លាញ​ចោល នៅ​ឆ្នាំ ៣២០ ម.គ.ស., ១៦៨ ម.គ.ស., និង ៦៥ ម.គ.ស.។ ស្ដេច​ហេរ៉ូឌ​បាន​សាង​កំផែង និង​ព្រះ​វិហារ​ឡើង​វិញ ប៉ុន្តែ​នៅ​ឆ្នាំ ៧០ គ.ស. នោះ​ពួក​រ៉ូម​បាន​បំផ្លាញ​ចោល​អស់​រលីង។