ធីម៉ូថេ
នៅក្នុងព្រះគម្ពីរសញ្ញាថ្មី គឺជាអ្នកកំលោះគូកនផ្សាយសាសនារបស់ប៉ុល កាលប៉ុលធ្វើការងារបម្រើ (កិច្ចការ ១៦:១–៣; ២ ធីម៉ូ. ១:១–៥)។ ឪពុកលោកជាសាសន៍ក្រេក រីឯម្ដាយលោកជាសាសន៍យូដា; លោក និងឪពុកម្ដាយលោកបានរស់នៅស្រុកលីស្ត្រា។
ប៉ុលបាននិយាយអំពីធីម៉ូថេ ថាជា « កូនពិតក្នុងសេចក្ដីជំនឿ » របស់លោក (១ ធីម៉ូ. ១:២, ១៨; ២ ធីម៉ូ. ១:២)។ មើលទៅ ធីម៉ូថេប្រហែលជាអ្នកជំនួយដ៏គួរទុកចិត្ត និងចំណានម្នាក់របស់ប៉ុល (ភីលីព ២:១៩–២៣)។