រំពឹងគិត សូមមើលផងវិវរណៈអធិស្ឋាន, ការអធិស្ឋាន ភាវនាដ៏ជ្រាលជ្រៅ គឺតែងតែគិតអំពីបទគម្ពីរ ឬអំពីការណ៍នានានៃព្រះ។ នៅពេលធ្វើរួមនឹងការអធិស្ឋាន នោះការរំពឹងគិត អំពីការណ៍នានានៃព្រះនឹងអាចនាំមកនូវវិវរណៈ និងយោបល់យ៉ាងប្រចក្ស។ នាងម៉ារាបានរំពឹងគិតរឿងទាំងនោះទុកតែក្នុងចិត្តលូកា ២:១៩ កាលខ្ញុំអង្គុយរំពឹងគិតនៅក្នុងចិត្តខ្ញុំ នោះខ្ញុំត្រូវនាំទៅ១ នីហ្វៃ ១១:១ ចិតខ្ញុំរំពឹងគិតពីបទគម្ពីរ២ នីហ្វៃ ៤:១៥ នីហ្វៃបានដើរទៅដោយរំពឹងគិតដល់ការណ៍ទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានបង្ហាញដល់លោកហេលេ. ១០:២–៣ ចូរអ្នករាល់គ្នាត្រឡប់ទៅផ្ទះវិញ ហើយរំពឹងគិតអំពីរឿងទាំងឡាយ ដែលយើងបាននិយាយចុះ៣ នីហ្វៃ ១៧:៣ សូមនឹកចាំថាតើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណា ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះមរ៉ូណៃ ១០:៣ ចូររំពឹងគិតអំពីរបស់ទាំងឡាយដែលអ្នកបានទទួលចុះគ. និង ស. ៣០:៣ ក្នុងកាលយើងខ្ញុំកំពុងតែរំពឹងគិតពីសេចក្ដីទាំងនេះ នោះព្រះអម្ចាស់ទ្រង់បានពាល់ភ្នែកនៃយោបល់របស់យើងខ្ញុំគ. និង ស. ៧៦:១៩ ខ្ញុំបានអង្គុយនៅក្នុងបន្ទប់ខ្ញុំរំពឹងគិតពីបទគម្ពីរគ. និង ស. ១៣៨:១–១១ ខ្ញុំតែងតែរំពឹងគិតអំពីរឿងនេះម្ដងហើយម្ដងទៀតយ.ស.—ប្រវត្តិ ១:១២