អេលីសេ
ជាព្យាការីម្នាក់នៅក្នុងព្រះគម្ពីរសញ្ញាចាស់ នៅនគរអ៊ីស្រាអែលខាងជើង ហើយជាអ្នកប្រឹក្សានៃស្ដេចជាច្រើននៅស្រុកនោះ។
អេលីសេមានចិត្តរាបសា ហើយគួរឲ្យស្រឡាញ់ គឺពុំមានសេចក្ដីឧស្សាហ៍ដ៏ឆួលក្ដៅដូចជាលោកអេលីយ៉ាដែលជាចៅហ្វាយលោកមាននោះឡើយ។ អព្ភូតហេតុសំខាន់ៗរបស់លោក (២ ពង្សាវ. ២–៥; ៨) ធ្វើបន្ទាល់ថាលោកច្បាស់ជាបានទទួលអំណាចពីអេលីយ៉ា កាលលោកជួសអេលីយ៉ាធ្វើជាព្យាការី (២ ពង្សាវ. ២:៩–១២)។ ឧទាហរណ៍ លោកបានធ្វើឲ្យទឹកល្វីងទៅជាល្អ បានញែកទឹកនៃទន្លេយ័រដាន់ បានបន្ថែមប្រេងជូនស្រីមេម៉ាយ បានប្រោសក្មេងប្រុសពីស្លាប់ បានធ្វើឲ្យមនុស្សឃ្លង់ជា បានធ្វើឲ្យពូថៅដែកអណ្ដែត ហើយបានធ្វើឲ្យពួកស៊ីរីខ្វាក់ (២ ពង្សាវ. ២–៦)។ ការបង្រៀនរបស់លោកគង់នៅយូរជាង ៥០ ឆ្នាំ នៅរាជ្យយ៉ូរ៉ាម យេហ៊ូវ យ៉ូអាហាស និងយ៉ូអាស។