ព្រះគម្ពីរសញ្ញាថ្មី
ការប្រមូលផ្ដុំការសរសេរដ៏ប្រកបដោយការបំផុសគំនិត (ប្រភពទឹកទឹកដើមជាភាសាក្រេក) អំពីព្រះជន្ម និងការងារបម្រើរបស់ព្រះយេស៊ូវគ្រីស្ទអំពីពួកសាវក និងអំពីពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទផ្សេងៗទៀត។ ព្រះគម្ពីរសញ្ញាថ្មី តាមធម្មតា ចែកចេញជាដំណឹងល្អទាំងឡាយ កិច្ចការពួកសាវក សំបុត្រទាំងឡាយរបស់ប៉ុល សំបុត្រទូទៅ និងគម្ពីរវិវរណៈ។
ដំណឹងល្អបួនភាគ — គម្ពីរម៉ាថាយ គម្ពីរម៉ាកុស គម្ពីរលូកា និងគម្ពីរយ៉ូហាន — គឺជាដំណើររឿងអំពីព្រះជន្មរបស់ព្រះគ្រីស្ទ។ គម្ពីរកិច្ចការកត់អំពីប្រវត្តិនៃសាសនាចក្រ និងពួកសាវក ជាពិសេស អំពីប្រវត្តិនៃដំណើររបស់ប៉ុលទៅផ្សាយសាសនា បន្ទាប់ពីព្រះគ្រីស្ទបានសុគតទៅ។ សំបុត្ររបស់ប៉ុលផ្ដល់នូវការបង្គាប់ដល់ពួកអ្នកដឹកនាំក្នុងសាសនាចក្រ និងដល់សមាជិកទាំងឡាយ។ ឯសំបុត្រឯទៀត គឺបានសរសេរដោយពួកសាវកផ្សេងៗ ហើយបានផ្ដល់នូវពាក្យទូន្មានបន្ថែមទៀតដល់ពួកបរិសុទ្ធដំបូង។ គម្ពីរវិវរណៈ ដែលបានសរសេរដោយសាវកយ៉ូហាន នោះភាគច្រើនមាននូវពាក្យព្យាករណ៍ ដែលទាក់ទងទៅនឹងគ្រាចុងក្រាយបង្អស់។