ម៉ាកុក
នៅក្នុងព្រះគម្ពីរប៊ីប ម៉ាកុក គឺជាស្រុក និងប្រជារាស្ត្រនៅក្បែរសមុទ្រខ្មៅ។ កុក ជាស្ដេចរបស់គេ នឹងនាំកងទ័ពម៉ាកុកនៅក្នុងចម្បាំងមួយដ៏ធំចុងក្រោយបង្អស់ មុនការយាងមកលើកទីពីរនៃព្រះគ្រីស្ទ (អេសេ. ៣៨:២; ៣៩:៦)។ ព្រះគម្ពីរទាំងឡាយពោលអំពីចម្បាំងដ៏ធំនៃកុក និងម៉ាកុក នៅទីបញ្ចប់នៃសហស្សវត្ស រវាងពលទ័ពព្រះ និងពលទ័ពអារក្ស (វិវរ. ២០:៧–៩; គ. និង ស. ៨៨:១១១–១១៦)។