អេស៊ីព្ទ
ជាស្រុកនៅទិសឦសាន្ត ទ្វីបអាហ្វ្រិក។ ភាគច្រើននៅស្រុកអេស៊ីព្ទ គឺជាទីឥតជីជាតិ ហើយស្ងប់ស្ងាត់សូន្យ។ បណ្ដាជនភាគច្រើន អាស្រ័យនៅតាមច្រកវាលណាល ដែលលាតសន្ធឹងប្រមាណ ៨៩០ គ.ម.។
ស្រុកអេស៊ីព្ទពីបុរាណមានជីជាតិ ហើយលូតលាស់។ កិច្ចការខាងសាធារណៈដ៏សំខាន់ៗបានសង់ឡើង ព្រមទាំងទំនប់ទឹក ទីក្រុងដ៏មាំមួនៗ សម្រាប់ការពារ និងវិមានរាជា ជាពិសេស គឺផ្នូរសាជីជ្រុង និងវិហារទាំងឡាយ ដែលនៅក្នុងចំណោមការ អស្ចារ្យក្នុងលោកនៅឡើយ។ នៅគ្រាមួយ រដ្ឋាភិបាលអេស៊ីព្ទ គឺជាការធ្វើតាមរបៀបអយ្យកោនៃបព្វជិតភាព (អ័ប្រា. ១:២១–២៧)។