ជំនួយ​ការសិក្សា
បាណាបាស


បាណាបាស

ជា​ឈ្មោះ​ឲ្យ​ទៅ​យ៉ូសែប (ក៏​ហៅថា យ៉ូសេ) លោក​ជា​ពួក​លេវី​ពី​កោះ​គីប្រុស ដែល​បាន​លក់​ដីធ្លី​របស់​ខ្លួន ហើយ​បាន​ឲ្យ​ប្រាក់​ទៅ​ពួក​សាវក (កិច្ចការ ៤:៣៦–៣៧)។ ទោះ​ជា​លោក​មិនមែន​ជា​ពួក​សាវក ១២ នាក់​មុនដំបូង​ក៏​ដោយ គង់តែ​លោក​បាន​ក្លាយ​ទៅ​ជា​សាវក​ម្នាក់​ដែរ (កិច្ចការ ១៤:៤, ១៤) ហើយ​បាន​បម្រើ​ក្នុង​ការ​ធ្វើ​ដំណើរ​ជា​ច្រើន​ទៅ​ផ្សាយ​សាសនា (កិច្ចការ ១១:២២–៣០; ១២:២៥; ១៣–១៥; ១ កូរិន. ៩:៦; កាឡាទី ២:១, ៩; កូល៉ុស ៤:១០)។