សមុទ្រក្រហម
ជាផ្ទៃទឹកនៅរវាងប្រទេសអេស៊ីព្ទនឹងប្រទេសអារ៉ាប់។ ឯឈូងសមុទ្រខាងជើងទាំងពីរនោះធ្វើជាឆ្នេរសមុទ្រនៃជ្រោយស៊ីណាយ។ ព្រះអម្ចាស់ទ្រង់បានញែកទឹកសមុទ្រក្រហមឲ្យចេញពីគ្នាយ៉ាងអស្ចារ្យ ដើម្បីឲ្យពួកសាសន៍អ៊ីស្រាអែលដែលនៅក្រោមការដឹកនាំរបស់លោកម៉ូសេ អាចបានឆ្លងកាត់តាមដីគោក (និក្ខ. ១៤:១៣–៣១; ហេព្រើរ ១១:២៩)។ ការញែកទឹកសមុទ្រឲ្យចេញពីគ្នាដោយលោកម៉ូសេនោះត្រូវបានបញ្ជាក់នៅក្នុងវិវរណៈថ្ងៃចុងក្រោយ (១ នីហ្វៃ ៤:២; ហេលេ. ៨:១១; គ. និង ស. ៨:៣; ម៉ូសេ ១:២៥)។