គំរូ ជាបែបបទដែលជនណាមួយអាចធ្វើតាម ដើម្បីឲ្យបានផលអ្វីមួយ។ នៅក្នុងព្រះគម្ពីរ តាមធម្មតា ពាក្យថា គំរូ មានន័យថា តម្រាប់ សម្រាប់ការរស់នៅតាមរបៀបណាមួយ ក៏សម្រាប់សង់អ្វីមួយ។ ព្រះអម្ចាស់ ទ្រង់បានបញ្ជាពួកអ៊ីស្រាអែលឲ្យសង់រោងឧបោសថតាមគំរូដែលទ្រង់បានបង្ហាញដល់លោកម៉ូសេនិក្ខ. ២៥ ដាវីឌបានប្រគល់គំរូដល់សាឡូម៉ូនសម្រាប់សង់ព្រះវិហារ១ របា. ២៨:១១–១៣ នៅក្នុងខ្លួនខ្ញុំនោះព្រះយេស៊ូវបានសម្ដែងធ្វើជាក្បួនដល់ពួកអ្នកដែលនឹងជឿដល់ទ្រង់១ ធីម៉ូ. ១:១៦ យើងនឹងប្រទានគំរូដល់អ្នក អំពីគ្រប់ទាំងអស់ ដើម្បីកុំឲ្យអ្នករាល់គ្នាអាចត្រូវគេបញ្ឆោតបានគ. និង ស. ៥២:១៤