ជំនួយ​ការសិក្សា
ហៅ និង​រើស​តាំង, ការ​ហៅ និង​ការ​រើស​តាំង


ហៅ និង​រើស​តាំង, ការ​ហៅ និង​ការ​រើស​តាំង

ពួក​អ្នក​ដើរ​តាម​ព្រះ​គ្រីស្ទ​ដ៏​សុចរិត អាច​បាន​រាប់​ចូល​ក្នុង​ចំណោម​ពួក​រើស​តាំង ដែល​បាន​ទទួល​ការ​ធានា​នូវ​ភាព​ថ្កើងថ្កាន។ ការ​ហៅ និង​ការ​រើស​តាំង​នេះ​ចាប់​ផ្ដើម​នឹង​ការ​ប្រែ​ចិត្ត និង​បុណ្យ​ជ្រមុជ​ទឹក។ គឺ​ក្លាយ​ជា​ពោរ​ពេញ​ក្នុង​កាល​ពួក​គេ « ខិតខំ​ជឿន​ទៅ​មុខ ដោយ ទទួល​ទាន​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​គ្រីស្ទ ហើយ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » (២ នីហ្វៃ ៣១:១៩–២០)។ គម្ពីរ​ហៅ​ដំណើរ​នេះ​ថា ធ្វើ​ឲ្យ​ការ​ហៅ និង​ការ​រើស​តាំង​របស់​យើង​បាន​ពិតប្រាកដ (២ ពេត្រុស ១:៤–១១; គ. និង ស. ១៣១:៥–៦)។