ជំនួយ​ការសិក្សា
ក្រឹត្យ​វិន័យ


ក្រឹត្យ​វិន័យ

ជា​បញ្ញត្តិ ឬ​ច្បាប់​ទាំង​ឡាយ​នៃ​ព្រះ​ដែល​ព្រះ​ពរ និង​ទោស​ទាំង​អស់​ផ្អែក​ទៅ​លើ នៅ​លើ​ស្ថាន​សួគ៌ ព្រម​ទាំង​នៅ​លើ​ផែនដី​ផង។ អស់​អ្នក​ណា​ដែល​គោរព​តាម​ក្រឹត្យ​វិន័យ​ទាំង​ឡាយ​នៃ​ព្រះ នោះ​នឹង​បាន​ទទួល​ព្រះ​ពរ ដែល​បាន​សន្យា​ទុក។ ព្យាការី​យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា មនុស្ស​ក៏​ត្រូវ​គោរព​ប្រតិបត្តិ និង​គាំទ្រ​ច្បាប់​ទាំង​ឡាយ​នៃ​ដែនដី (ម. នៃ ស. ១:១២)។

ក្រឹត្យ​វិន័យ​លោក​ម៉ូសេ គឺជា​ក្រឹត្យ​វិន័យ​ដែល​បាន​រៀបចំ​ទុក ដើម្បី​នាំ​មនុស្ស​ប្រុស​ស្រី​មក​ឯ​ព្រះ​គ្រីស្ទ។ គឺ​ក្រឹត្យ​វិន័យ​អំពី​ការ​ហាមឃាត់​អំពី​ការ​បញ្ជា និង​អំពី​ពិធី​បរិសុទ្ធ។ សព្វ​ថ្ងៃ​នេះ ក្រឹត្យ​វិន័យ​នៃ​ព្រះ​គ្រីស្ទ ដែល​បាន​បំពេញ​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ គឺជា​ដំណឹង​ល្អ​ដ៏​ពោរ​ពេញ ឬ « ក្រឹត្យ​វិន័យ​ដ៏​ឥត​ខ្ចោះ​ខាង​ឯ​សេរី​ភាព » (យ៉ាកុប (ព.ស.ថ.) ១:២៥)។