ព្រលឹង
ព្រះគម្ពីរស្ដីអំពីព្រលឹងបានបីយ៉ាង គឺ (១) ជារូបខាងវិញ្ញាណ ព្រមទាំងជីវិតមុន និងក្រោយផែនដី (អាលម៉ា ៤០:១១–១៤; អ័ប្រា. ៣:២៣); (២) ជាវិញ្ញាណ និងរូបកាយចូលរួមគ្នាជាមនុស្ស (អ័ប្រា. ៥:៧); និង (៣) ជាអ្នកដែលបានរស់ឡើងវិញដែលមិនចេះស្លាប់ គឺវិញ្ញាណ និងរូបកាយរបស់គេបាននៅជុំគ្នា ដោយមិនអាចបែកពីគ្នាបានឡើយ (អាលម៉ា ៤០:២៣; គ. និង ស. ៨៨:១៥–១៦)។
តម្លៃនៃព្រលឹងទាំងឡាយ
មនុស្សគ្រប់រូប គឺជាកូនចៅវិញ្ញាណនៃព្រះ។ ទ្រង់យកចិត្តទុកដាក់ដល់កូនចៅទ្រង់គ្រប់គ្នា ហើយចាត់ថា កូនចៅទាំងអស់សុទ្ធតែសំខាន់ៗ។ ពីព្រោះមកពីពួកគេជាកូនចៅទ្រង់ ទើបពួកគេអាចមានសិទ្ធិកើតទៅដូចទ្រង់បាន។ ហេតុដូច្នេះហើយ ពួកគេមានតម្លៃណាស់។