ជំនួយ​ការសិក្សា
អត់​ទោស, អភ័យទោស


អត់​ទោស, អភ័យទោស

ដូចដែល​ប្រើ​នៅ​ក្នុង​គម្ពីរ ដើម្បី​អត់​ទោស តាម​ធម្មតា មាន​ន័យ​មួយ​ក្នុង​ពីរ​យ៉ាង គឺ ៖ (១) កាល​ព្រះ​ទ្រង់​អត់​ទោស​ឲ្យ​មនុស្ស នោះ​ទ្រង់​លុប ឬ​ញែក​ទោស​ដែល​ជាប់​ចេញ​ពី​អំពើ​បាប។ តាម​រយៈ​ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ នោះ​ការ​អត់​ទោស​ដល់​អំពើ​បាប គឺ​មាន​ដល់​មនុស្ស​ទាំង​អស់​ណា​ដែល​ប្រែ​ចិត្ត លើក​លែងតែ​ពួក​អ្នក​ដែល​មាន​ទោស​ចំពោះ​ការ​ធ្វើ​ឃាតកម្ម ឬ​ក៏​អំពើ​បាប​ដ៏​អត់ឱន​ឲ្យ​មិន​បាន​ជំទាស់​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ (២) ដូច​ជា​មនុស្ស​អត់​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ពួក​គេ​រាប់​អាន​គ្នា​ដោយ​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ ហើយ​គ្មាន​គំនុំ​ចំពោះ​ពួក​អ្នក​ដែល​បាន​ទាស់​នឹង​ខ្លួន​ឡើយ (ម៉ាថាយ ៥:៤៣–៤៥; ៦:១២–១៥; លូកា ១៧:៣–៤; ១ នីហ្វៃ ៧:១៩–២១)។