ជំនួយ​ការសិក្សា
សេចក្ដី​ប្រកាស​ជា​ផ្លូវការ ទី ១


សេចក្ដី​ប្រកាស​ជា​ផ្លូវការ ទី ១

បាន​បោះពុម្ព​នៅ​ក្នុង​ទំព័រ​ចុង​ក្រោយ​នៃ​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ភាគ​ដំបូង​នៃ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ ទី ១ គឺ​ស្គាល់​ថា​ជា​សេចក្ដី​ប្រកាស​ដែរ។ បាន​ចេញ​ដោយ​ប្រធាន​វិលហ្វួឌ វូឌដ្រុព្វ ហើយ​បាន​ជូន​ដល់​សមាជិក​នៃ​សាសនាចក្រ នៅ​សន្និសីទ ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ១៨៩០។ ចាប់​ផ្ដើម​ពី​ឆ្នាំ ១៨៦២ និង​សម្រាប់​រយៈ​ពេល ២៥ ឆ្នាំ​បន្ត​មក មាន​ច្បាប់​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ប្រពន្ធ​ច្រើន ទៅ​ជា​ខុសច្បាប់​នៅ​សហរដ្ឋ។ ព្រះ​អម្ចាស់ ទ្រង់​បាន​បង្ហាញ​ដល់​វិលហ្វួឌ វូឌដ្រុព្វ ក្នុង​ការ​និមិត្ត និង​ក្នុង​វិវរណៈ​នូវ​អ្វីៗ​ដែល​នឹង​កើត​ឡើង​បើ​សិន​ជា​ពួក​បរិសុទ្ធ​មិន​ឈប់​ប្រព្រឹត្ត​នូវ​អាពាហ៍ពិពាហ៍​ខាង​ប្រពន្ធ​ច្រើន។ សេចក្ដី​ប្រកាស​បាន​ថ្លែង​ប្រាប់​ដោយ​ត្រឹម​ត្រូវ​ថា អាពាហ៍ពិពាហ៍​ខាង​ប្រពន្ធ​ច្រើន​នោះ​ឈប់​ប្រព្រឹត្ត​ទៀត​ហើយ។