សៀវភៅរំឭក
ជាសៀវភៅមួយ ដែលលោកអ័ដាមបានចាប់ផ្ដើម ដែលកត់ពីកិច្ចការទាំងឡាយនៃពូជពង្សរបស់លោកទុក ក៏ជាបញ្ជីស្រដៀងគ្នាដែលបានរក្សាទុកដោយពួកព្យាការី និងសមាជិកស្មោះត្រង់ ចាប់ពីពេលនោះមក។ លោកអ័ដាម និងកូនចៅលោកបានកត់សៀវភៅរំឭកមួយទុក ដែលពួកគេបានសរសេរដោយវិញ្ញាណសណ្ឋិត និងសៀវភៅនៃតំណមួយ ដែលមានពង្សាវលី (ម៉ូសេ ៦:៥, ៨)។ បញ្ជីបែបនេះ អាចជាកត្តាមួយក្នុងការកំណត់សេចក្ដីជំនុំជំរះចុងក្រោយបង្អស់របស់យើង។