តែងតាំងមុនកំណើតលោកិយ, ការតែងតាំងមុនកំណើតលោកិយ សូមមើលផងជីវិតមុនផែនដី ជាការតែងតាំងមុនផែនដីដល់កូនចៅវិញ្ញាណដ៏ក្លាហានរបស់ព្រះ ដើម្បីបំពេញបេសកកម្មណាមួយ កាលពួកគេមានជីវិតដែលរមែងស្លាប់។ ព្រះទ្រង់បានដាក់ព្រំប្រទល់ឲ្យប្រជាជនចោទិ. ៣២:៨ មុនយើងបានជបបង្កើតអ្នកនៅក្នុងពោះម្ដាយ នោះយើងបានតាំងអ្នកឡើងជាព្យាការីយេរេ. ១:៥ ព្រះទ្រង់បានសម្រេចកំណត់ពេលវេលាដែលបានតាំងជាមុនកិច្ចការ ១៧:២៦ ត្បិតអ្នកណាដែលទ្រង់បានស្គាល់ជាមុន នោះទ្រង់ក៏តម្រូវទុកជាមុនរ៉ូម ៨:២៨–៣០ ទ្រង់បានរើសយើងរាល់គ្នាក្នុងទ្រង់ តាំងពីមុនកំណើតលោកិយមកអេភេ. ១:៣–៤ ព្រះយេស៊ូវគ្រីស្ទត្រូវបានតែងតាំងមុនកំណើតលោកិយមក ដើម្បីធ្វើជាព្រះប្រោសលោះ១ ពេត្រុស ១:១៩–២០វិវរ. ១៣:៨ ពួកគេត្រូវបានហៅ ហើយបានរៀបចំឡើង តាំងពីមុនកំណើតលោកិយអាលម៉ា ១៣:១–៩ ខ្ញុំបានសង្កេតឃើញថា ពួកឧត្តុង្គឧត្ដម និងពួកអ្នកធំនោះបានរើសតាំងពីដើមដំបូងមកគ. និង ស. ១៣៨:៥៥–៥៦ ព្រះរាជបុត្រាបង្កើតដ៏ជាទីស្ងួនភ្ងារបស់យើង ត្រូវបានរើសតាំងចាប់តាំងពីដើមដំបូងមក ម៉ូសេ ៤:២ អ័ប្រាហាំត្រូវបានរើសតាំងពីមុនលោកចាប់កំណើតមកម្ល៉េះអ័ប្រា. ៣:២៣