គ្រាកាន់កាប់ត្រួតត្រា
គ្រាកាន់កាប់ត្រួតត្រាខាងដំណឹងល្អ គឺជារយៈកាល ដែលព្រះអម្ចាស់ទ្រង់មានអ្នកបម្រើ ដែលមានសិទ្ធិអំណាចយ៉ាងតិចម្នាក់នៅលើផែនដី ដែលកាន់កូនសោទាំងឡាយនៃបព្វជិតភាពបរិសុទ្ធ។
អ័ដាម ហេណុក ណូអេ អ័ប្រាហាំ ម៉ូសេ ព្រះយេស៊ូវគ្រីស្ទ យ៉ូសែប ស៊្មីធ និងអ្នកផ្សេងៗទៀត បានចាប់ផ្ដើមគ្រាកាន់កាប់ត្រួតត្រានៃដំណឹងល្អថ្មី។ កាលព្រះអម្ចាស់ទ្រង់រៀបចំគ្រាកាន់កាប់ត្រួតត្រា នោះដំណឹងល្អត្រូវបានបង្ហាញម្ដងទៀត ដើម្បីកុំឲ្យបណ្ដាជនក្នុងគ្រាកាន់កាប់ត្រួតត្រានោះ ត្រូវពឹងផ្អែកទៅលើគ្រាកាន់កាប់ត្រួតត្រាមុន សម្រាប់ការចេះដឹងអំពីផែនការនៃសេចក្ដីសង្គ្រោះ។ គ្រាកាន់កាប់ត្រួតត្រាដែលចាប់ផ្ដើមដោយយ៉ូសែប ស៊្មីធ គឺស្គាល់ថាជា « គ្រាកាន់កាប់ត្រួតត្រានៃពេលពេញកំណត់ »។