មនុស្សខាងសាច់ឈាម
គឺជនណាមួយដែលជ្រើសរើសដើម្បីនៅក្រោមឥទ្ធិពលនៃតណ្ហា សេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រេកឃ្លាន និងវិស័យខាងសាច់ឈាម ជាជាងនៅក្រោមការដាស់តឿននៃព្រះវិញ្ញាណបរិសុទ្ធ។ ជនបែបនេះអាចយល់សេចក្ដីខាងសាច់ឈាម ប៉ុន្តែមិនយល់សេចក្ដីខាងវិញ្ញាណឡើយ។ មនុស្សទាំងអស់ គឺជាមនុស្សខាងសាច់ឈាម ឬជាសាច់ឈាមដែលរមែងស្លាប់ ពីព្រោះមកពីការធ្លាក់នៃលោកអ័ដាម និងនាងអេវ៉ា។ មនុស្សគ្រប់រូបត្រូវតែកើតម្ដងទៀត តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីកុំឲ្យកើតជាមនុស្សខាងសាច់ឈាម។