ជំនួយ​ការសិក្សា
ប្រើ​ជា​និមិត្តរូប, ការ​ប្រើ​ជា​និមិត្តរូប


ប្រើ​ជា​និមិត្តរូប, ការ​ប្រើ​ជា​និមិត្តរូប

ការ​ប្រើ​អ្វី​មួយ ដូច​ជា​រូប ឬ​រូប​ភាព​អំពី​របស់​ផ្សេង​ទៀត។ ការ​ប្រើ​ជា​និមិត្តរូប​នៅ​ក្នុង​ព្រះ​គម្ពីរ ដូច​ជា​យក​វត្ថុ ព្រឹត្តិការណ៍ ឬ​កាលៈទេសៈ ដើម្បី​ធ្វើ​ជា​តំណាង​គោលការណ៍ ឬ​ការ​បង្រៀន​ដំណឹង​ល្អ។ ជា​ឧទាហរណ៍ នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន ព្យាការី​អាលម៉ា​បាន​យក​គ្រាប់​ពូជ មក​ធ្វើ​ជា​តំណាង​ព្រះ​បន្ទូល​នៃ​ព្រះ (អាលម៉ា ៣២)។

ពួក​ព្យាការី​ទាំង​អស់​ក្នុង​ព្រះ​គម្ពីរ​បាន​ប្រើ​និមិត្តរូប ដើម្បី​បង្រៀន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ។ និមិត្តរូប​ខ្លះ មាន​នៅ​ក្នុង​បុណ្យ និង​ពិធី​បរិសុទ្ធ (ម៉ូសេ ៦:៦៣), យញ្ញ​បូជា (ហេព្រើរ ៩:១១–១៥; ម៉ូសេ ៥:៧–៨), បុណ្យ​សាក្រាម៉ង់ (លូកា ២២:១៣–២០; ក.យ.ស., ម៉ាកុស ១៤:២០–២៤), និង​បុណ្យ​ជ្រមុជ​ទឹក (រ៉ូម ៦:១–៦; គ. និង ស. ១២៨:១២–១៣)។ ឈ្មោះ​ជា​ច្រើន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប គឺជា​និមិត្តរូប។ បុណ្យ​រោង​ឧបោសថ និង​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ បាន​ធ្វើ​ជា​តំណាង​អំពី​សេចក្ដី​ពិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច (ហេព្រើរ ៨–១០; ម៉ូសាយ ១៣:២៩–៣២; អាលម៉ា ២៥:១៥; ហេលេ. ៨:១៤–១៥)។ សម្រាប់​ឧទាហរណ៍​ផ្សេង​ទៀត សូម​មើល ម៉ាថាយ ៥:១៣–១៦; យ៉ូហាន ៣:១៤–១៥; យ៉ាកុប (ព.ម) ៤:៥; អាលម៉ា ៣៧:៣៨–៤៥