យ៉ូសែប, កូនប្រុសរបស់យ៉ាកុប
នៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺជាកូនច្បងរបស់យ៉ាកុប និងនាងរ៉ាជែល (លោកុ. ៣០:២២–២៤; ៣៧:៣)។
យ៉ូសែបបានទទួលសិទ្ធិកូនច្បង ពីព្រោះរូបេន ជាកូនច្បងរបស់ប្រពន្ធយ៉ាកុបទីមួយ បានបាត់សិទ្ធិដោយសារការរំលង (១ របា. ៥:១–២)។ ពីព្រោះលោកមានចិត្តសក្ដិសម នោះយ៉ូសែប ជាកូនច្បងនៃប្រពន្ធយ៉ាកុបទីពីរ ជាអ្នកបន្ទាប់ដើម្បីបានពរនោះ។ យ៉ូសែបក៏បានទទួលពរពីឪពុកលោក មុនយ៉ាកុបជាឪពុកលោកស្លាប់ (លោកុ. ៤៩:២២–២៦)។
យ៉ូសែប ជាបុរសមានចរិតល្អណាស់ គឺជាបុគ្គល « មានតម្រិះមានប្រាជ្ញា » (លោកុ. ៤១:៣៩)។ ការមិនព្រមយកប្រពន្ធប៉ូទីផារ គឺជាតម្រាប់អំពីសេចក្ដីជំនឿ ព្រហ្មចារីភាព និងសេចក្ដីស្មោះរបស់ខ្លួនលោក (លោកុ. ៣៩:៧–១២)។ នៅស្រុកអេស៊ីព្ទ កាលយ៉ូសែបបានបើកសម្ដែងប្រាប់បងប្អូនលោកថាលោកជាអ្នកណាពិតមែន នោះលោកបានអរគុណគេ មិនបានបន្ទោសពួកគេចំពោះអ្វីៗដែលគេបានធ្វើដល់លោកឡើយ។ លោកជឿថា ការដែលគេបានធ្វើ នោះបានជួយសម្រេចនូវបំណងដ៏ឧត្ដមរបស់ព្រះ (លោកុ. ៤៥:៤–១៥)។
វិវរណៈនៅថ្ងៃចុងក្រោយបើកសម្ដែងប្រាប់អំពីបេសកកម្មដ៏ធំជាងនោះទៅទៀត នៃគ្រួសាររបស់យ៉ូសែបនៅគ្រាចុងក្រោយបង្អស់ (២ នីហ្វៃ ៣:៣–២៤; ៣ នីហ្វៃ ២០:២៥–២៧; ក.យ.ស., លោកុ. ៥០)។