អព្ភូតហេតុ
ជាហេតុការណ៍ដ៏អស្ចារ្យមួយដែលកើតឡើងដោយព្រះចេស្ដានៃព្រះ។ អព្ភូតហេតុជាកត្តាដ៏សំខាន់មួយនៅក្នុងកិច្ចការនៃព្រះយេស៊ូវគ្រីស្ទ។ គឺព្រមទាំងមានការប្រោសឲ្យជា ប្រោសឲ្យមនុស្សស្លាប់មានជីវិតរស់ឡើងវិញ និងដំណើររស់ឡើងវិញ។ អព្ភូតហេតុ ជាផ្នែកមួយក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ។ សេចក្ដីជំនឿគឺជាការចាំបាច់ ដើម្បីឲ្យមានអព្ភូតហេតុបានសម្ដែងឡើង (ម៉ាកុស ៦:៥–៦; មរមន ៩:១០–២០; អេធើរ ១២:១២)។