សេចក្ដីស្លាប់ខាងវិញ្ញាណ
ជាការបែកចេញពីព្រះ និងពីឥទ្ធិពលទ្រង់។ ស្លាប់ចំពោះអ្វីៗខាងសេចក្ដីសុចរិត។ លូស៊ីហ្វើរ និងពួកពលបរិវារស្ថានសួគ៌១ភាគ៣ បានរងទុក្ខសេចក្ដីស្លាប់ខាងវិញ្ញាណ កាលពួកគេត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ (គ. និង ស. ២៩:៣៦–៣៧)។
សេចក្ដីស្លាប់ខាងវិញ្ញាណត្រូវបាននាំមកក្នុងលោកិយ ដោយសារការធ្លាក់នៃលោកអ័ដាម (ម៉ូសេ ៦:៤៨)។ ពួកមនុស្សដែលមានគំនិត ពាក្យសំដី និងកិច្ចការអាក្រក់នោះទៅជាស្លាប់ខាងវិញ្ញាណ កាលនៅរស់នៅលើផែនដីនៅឡើយ (១ ធីម៉ូ. ៥:៦)។ តាមដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ និងដោយសារការគោរពតាមគោលការណ៍ និងពិធីបរិសុទ្ធនៃដំណឹងល្អ នោះមនុស្សប្រុសស្រីអាចត្រឡប់ទៅជាជ្រះស្អាតពីអំពើបាប ហើយឈ្នះលើសេចក្ដីស្លាប់ខាងវិញ្ញាណ។
សេចក្ដីស្លាប់ខាងវិញ្ញាណក៏មានឡើងផងដែរ បន្ទាប់ពីសេចក្ដីស្លាប់នៃរូបកាយខាងសាច់ឈាម។ មនុស្សដែលបានរស់ឡើងវិញ ព្រមទាំងអារក្ស និងពួកទេវតាវានឹងត្រូវបានទទួលការជំនុំជំរះ។ ទាំងពួកអ្នកដែលបានរស់ឡើងវិញ និងអារក្ស ហើយនិងពួកទេវតា វានឹងត្រូវបានទទួលការជំនុំជំរះ។ អស់អ្នកណាដែលបះបោរទាស់នឹងពន្លឺ និងសេចក្ដីពិតនៃដំណឹងល្អដោយអស់ពីចិត្ត អ្នកនោះនឹងរងទុក្ខសេចក្ដីស្លាប់ខាងវិញ្ញាណ។ សេចក្ដីស្លាប់នេះតែងតែបានហៅថា ជាសេចក្ដីស្លាប់ទីពីរ (អាលម៉ា ១២:១៦; ហេលេ. ១៤:១៦–១៩; គ. និង ស. ៧៦:៣៦–៣៨)។