ព្រះបញ្ញត្តិ ១០ ប្រការ
ជាក្រឹត្យវិន័យ ១០ ប្រការ ដែលព្រះទ្រង់បានប្រទានឲ្យមកតាមរយៈព្យាការីម៉ូសេ ដើម្បីឲ្យគ្រប់គ្រងចរិយាធម៌។
ពួកហេព្រើរឲ្យឈ្មោះដល់ព្រះបញ្ញត្តិទាំងនេះថា « ព្រះបន្ទូល ១០ ប្រការ »។ ក៏ហៅថាសេចក្ដីសញ្ញា (ចោទិ. ៩:៩) ឬក៏សេចក្ដីបន្ទាល់ (និក្ខ. ២៥:២១; ៣២:១៥)។ ការដែលព្រះប្រទានព្រះបញ្ញត្តិ ១០ ប្រការទៅម៉ូសេ ហើយតាមរយៈលោកទៅដល់ពួកសាសន៍អ៊ីស្រាអែល នោះត្រូវបានពណ៌នាប្រាប់ក្នុង និក្ខ. ១៩:៩–២០:២៣; ៣២:១៥–១៩; ៣៤:១។ ព្រះបញ្ញត្តិទាំងនោះត្រូវបានឆ្លាក់នៅលើបន្ទះថ្មពីរ ដែលដាក់ទុកនៅក្នុងហឹប ដោយហេតុនោះ ទើបហឹបនោះត្រូវបានហៅថា ហឹបនៃសេចក្ដីសញ្ញា (ជនគ. ១០:៣៣)។ ដោយស្រង់ចេញពីចោទិ. ៦:៤–៥ និង លេវី. ១៩:១៨ នោះព្រះអម្ចាស់ទ្រង់បានសរុបព្រះបញ្ញត្តិ ១០ ប្រការទៅជា « ព្រះបញ្ញត្តិយ៉ាងធំ ពីរប្រការ » (ម៉ាថាយ ២២:៣៧–៣៩)។
ព្រះបញ្ញត្តិ ១០ ប្រការបានត្រូវពោលដល់ឡើងវិញនៅក្នុងវិវរណៈនៅថ្ងៃចុងក្រោយ (ម៉ូសាយ ១២:៣២–៣៧; ១៣:១២–២៤; គ. និង ស. ៤២:១៨–២៨; ៥៩:៥–១៣; ក.យ.ស., និក្ខ. ៣៤:១–២)។